Page 1 of 1
Khmer Unicode Font with Google Font API
Posted: Sun Aug 22, 2010 2:33 pm
by jcomkh
តាមរយៈអត្ថបទដែលមានចំណងជើងថា "
Khmer Unicode Font with Google Font API" ដែលបានសរសេរនៅលើគេហទំព័រ
http://www.km-kh.com យើងឃើញថាការបង្កប់ពុម្ពអក្សរខ្មែរយូនីកូដនៅលើគេហទំព័រកាន់តែមានភាពងាយស្រួល ។
គេហទំព័រខាងលើបានប្រើវិធីសាស្រ្តនេះបង្កប់ពុម្ពអក្សរឈ្មោះថា "Hanuman" របស់លោកដាញ់ ហុង ចូលក្នុងគេហទំព័រ Joomla របស់ខ្លួន ។
គុណវិបត្តិនៃពុម្ពអក្សរនេះ គឺវាពុំសូវច្បាស់ទាល់តែសោះ វាចាញ់ឆ្ងាយណាស់បើប្រៀបទៅនឹង Khmer OS System ដែលមានលក្ខណៈច្បាស់ជាង ហើយងាយស្រួលអាន ។
ប៉ុន្តែខ្ញុំដូចជាពុំសូវចូលចិត្តអក្សរឡាតាំងរបស់ Khmer OS System ទេ ពីព្រោះវាមានរាងពុំសូវស្អាត ។
ខាងលើពុំមែនជាការរិះគន់ឡើយ គ្រាន់តែជាយោបល់ក្នុងន័យស្ថាបនាប៉ុណ្ណោះ ។
ជាចុងក្រោយសូមអរគុណដល់ លោក ដាញ់ហុង ដែលជានិច្ចជាកាល លោកតែងបង្កើតអ្វី ជាសារវន្តក្នុងវិស័យពុម្ពអក្សរខ្មែរ លោកជាវិរបុរសពុម្ពអក្សរយូនីកូដ ពុម្ពអក្សរខ្មែរយូនីកូដពុំអាចខ្វះលោកបានទេ ។
Re: Khmer Unicode Font with Google Font API
Posted: Sun Aug 22, 2010 3:26 pm
by khmerbotra
ខ្ញុំចូលទៅទស្សនាគេហទំព័របងហើយ ឃើញថាអាចអានអក្សរខ្មែរលើ Firefox, Opera, Safari ម៉ែន ។ ខ្ញុំចូលចិត្តតួអក្សរខ្មែរដែលបងប្រើណាស់តើយើងអាចទាញយកនៅទីណាបាទ? ។
និយាយពីបង ដាញ់ ហុង ខ្ញុំធ្លាប់និយាយជាមួយគាត់នៅក្រុមខ្មែរ Khmeros.info គាត់ពោលថាការបង្កើតអក្សរខ្មែរយូនីកូដអ្នកណាក៏ធ្វើបានតែធ្វើហើយវាមានភាពជាសិល្បៈហ្នឹងវាពិបាកណាស់ ខ្ញុំក៏គិតដូច្ឆោះ មនុស្សដែលមានពរពីកំណើតគ្មានអ្នកណាអាចលួចឬធ្វើតាមបានឡើយ
Re: Khmer Unicode Font with Google Font API
Posted: Mon Aug 23, 2010 12:47 am
by hengsovann
khmerbotra wrote:ខ្ញុំចូលទៅទស្សនាគេហទំព័របងហើយ ឃើញថាអាចអានអក្សរខ្មែរលើ Firefox, Opera, Safari ម៉ែន ។ ខ្ញុំចូលចិត្តតួអក្សរខ្មែរដែលបងប្រើណាស់តើយើងអាចទាញយកនៅទីណាបាទ? ។
ទាញយក លោកប្រហែសជាសំដៅលើ "Download" មកដាក់លើ ថត FTP របស់ខ្លួន ឬដើម្បីប្រើលើកុំព្យូទ័រខ្លួនហើយ បើដូច្នេះមែនសូម
ទាក់ទងលោកដាញ់ ហុង ដើម្បីអាចទទួលបានពុម្ពអក្សរនោះ ។
វិធីសាស្រ្តប្រើពុម្ពអក្សរ Hanuman លើ
km-kh.com នេះទាញទាញយកពុម្ពអក្សរនេះពី Google Font API ផ្ទាល់តែម្តង ដូចបានរៀបរាប់ក្នុង
អត្ថបទខាងលើ ។ គឺគ្រាន់តែកែសម្រួល រាល់បណ្ដាឯកសារ CSS ដែលពាក់ពាន់ឲ្យអាចគាំទ្រ font-family ប៉ុណ្ណោះ ។
khmerbotra wrote:និយាយពីបង ដាញ់ ហុង ខ្ញុំធ្លាប់និយាយជាមួយគាត់នៅក្រុមខ្មែរ Khmeros.info គាត់ពោលថាការបង្កើតអក្សរខ្មែរយូនីកូដអ្នកណាក៏ធ្វើបានតែធ្វើហើយវាមានភាពជាសិល្បៈហ្នឹងវាពិបាកណាស់ ខ្ញុំក៏គិតដូច្ឆោះ មនុស្សដែលមានពរពីកំណើតគ្មានអ្នកណាអាចលួចឬធ្វើតាមបានឡើយ
ខ្ញុំក៏ធ្លាប់ស្តាប់
កិច្ចសម្ភាសរបស់វិទ្យុអូស្ត្រាលីជាមួយលោកដាញ់ ហុង ដែរហើយខ្ញុំក៏យល់ស្របនឹងគាត់ដែរ គឺបើពុំមានដុង"សិល្បកោសល្យ" បូកនឹងចំណេះដឹងព័ត៌មានវិទ្យាផ្នែកឆ្នៃពុម្ពអក្សរទេពិតជាពិបាក។
Re: Khmer Unicode Font with Google Font API
Posted: Sun Aug 29, 2010 3:23 pm
by khmerbotra
សម្រាប់អត្ថបទដែលលោកប្រកាសនេះមានប្រយោជន៍ណាស់ ខ្ញុំសាកល្បងហើយឃើញថាងាយស្រួលជាងខ្ញុំធ្លាប់ធ្វើកន្លងមក ជាពិសេសកាលកន្លងមកខ្ញុំធ្លាប់ធ្វើបានត្រឹមតែ internet explorer 6,7,8 ។
Re: Khmer Unicode Font with Google Font API
Posted: Thu Apr 14, 2011 1:35 am
by hengmengkong
ពូមានន័យថាកែពី font-family ទៅជា Google Font APIមែនទេ?
រឺក៍ គ្រាន់តែកែពីប្រភេទ Arial ទៅជា hanuman?
តើពូអាចជួយសំរាយអោយក្បោះក្បាយជាងនេះបានទេ? ក្មួយមានបំណងសរសេរគេហទំព័រមួយជាភាសាខ្មែរសុទ្ធដូចឆ្នេះ សំរាប់បញ្ហានេះជាគន្លឹះដ៏សំខាន់ក្មួយ!
Re: Khmer Unicode Font with Google Font API
Posted: Thu Apr 14, 2011 9:50 am
by hengsovann
hengmengkong wrote:ពូមានន័យថាកែពី font-family ទៅជា Google Font APIមែនទេ?
រឺក៍ គ្រាន់តែកែពីប្រភេទ Arial ទៅជា hanuman?
តើពូអាចជួយសំរាយអោយក្បោះក្បាយជាងនេះបានទេ? ក្មួយមានបំណងសរសេរគេហទំព័រមួយជាភាសាខ្មែរសុទ្ធដូចឆ្នេះ សំរាប់បញ្ហានេះជាគន្លឹះដ៏សំខាន់ក្មួយ!
ទី១ ធ្វើយ៉ាងណាត្រូវធានាថាកូដ៖
Code: Select all
<link href='http://fonts.googleapis.com/css?family=Hanuman&subset=all' rel='stylesheet' type='text/css'>
មានវត្តមាននៅចន្លោះ <head></head> ក្នុងទំព័រជុំឡារបស់អ្នកដែលចង់ប្រើពុម្ព hanumanនោះ
ទី២ ត្រូវប្រើ
ក្នុង CSS ឬ
Code: Select all
<font face="hanuman" color="green">នេះជាអត្ថបទគំរូ!</font>
ក្នុង html ដោយផ្ទាល់ ។
យល់ល្អក្មួយអាចសាកល្បងលើទំព័រ html ធម្មតាជាមុនសិន បានសម្រេចហើយទើបសាកល្បងជាមួយ ទំព័ររបស់ជុំឡា ដែលភាគច្រើន កែសម្រួលលើ index.php និង css របស់ពុម្ពជុំឡារបស់អ្នក ។
Re: Khmer Unicode Font with Google Font API
Posted: Thu Apr 14, 2011 10:08 am
by hengmengkong
អគុណពូដែលបានពន្យល់សំរាយ ខ្ញុំនឹងសាកល្បងវាឆាប់ៗនេះបានលទ្ធផលយ៉ាងណាៗក្មួយនឹងជូនដំណឹងពូវិញ។^_^
Re: Khmer Unicode Font with Google Font API
Posted: Tue Apr 19, 2011 8:05 am
by hengmengkong
:-D ខ្ញុំធ្វើបានសំរេចហើយទាស់តែវាមានរៀងតូចបន្តិទេពូ តើខ្ញុំគួប្រើទំហំប៉ុណ្ណាទើបសម?
Re: Khmer Unicode Font with Google Font API
Posted: Tue Apr 19, 2011 10:17 am
by hengsovann
hengmengkong wrote::-D ខ្ញុំធ្វើបានសំរេចហើយទាស់តែវាមានរៀងតូចបន្តិទេពូ តើខ្ញុំគួប្រើទំហំប៉ុណ្ណាទើបសម?
ទំហំអក្សរពុម្ពវាអាស្រ័យលើពុម្ពអក្សរផ្សេងៗគ្នា បច្ចុប្បន្នមានពុម្ពអក្សរចំនួន ១៩ ត្រូវបានដាក់បញ្ចូលដោយលោកដាញ់ ហុង ។
http://www.google.com/webfonts?subset=khmer
សូមចុចលើពុម្ពអក្សរណាមួយដែលអ្នកពេញចិត្ត ចូលទៅមើលទំហំវាទៅមើល ថាតើប៉ុណ្ណាវាសមល្មមអាននឹងអានបានស្រួល?
Re: Khmer Unicode Font with Google Font API
Posted: Sun May 01, 2011 2:49 am
by all rise
JV Framework
http://extensions.joomla.org/extensions ... I7fQ%3D%3D
Support full google font! Thats making the joomla! template better!
Re: Khmer Unicode Font with Google Font API
Posted: Sun May 01, 2011 10:38 am
by hengsovann
That's really a great Framework, but seem that we cannot see Khmer fonts listed in your Google font API Tab -- It would be great if you update the list, or tell us the file we could add Khmer Google fonts by our self.
Re: Khmer Unicode Font with Google Font API
Posted: Mon May 02, 2011 1:56 am
by all rise
he he, ok let me update quickly about that!
Re: Khmer Unicode Font with Google Font API
Posted: Mon May 02, 2011 3:03 am
by all rise
Follow up this file \templates\jv-framework\themes\jv-framework\googlefont
and you can update font for Khmer.
http://awesomescreenshot.com/006cacxf2