Khmer Unicode Font with Google Font API
-
- Joomla! Apprentice
- Posts: 13
- Joined: Tue Jun 01, 2010 3:40 pm
Khmer Unicode Font with Google Font API
តាមរយៈអត្ថបទដែលមានចំណងជើងថា "Khmer Unicode Font with Google Font API" ដែលបានសរសេរនៅលើគេហទំព័រ http://www.km-kh.com យើងឃើញថាការបង្កប់ពុម្ពអក្សរខ្មែរយូនីកូដនៅលើគេហទំព័រកាន់តែមានភាពងាយស្រួល ។
គេហទំព័រខាងលើបានប្រើវិធីសាស្រ្តនេះបង្កប់ពុម្ពអក្សរឈ្មោះថា "Hanuman" របស់លោកដាញ់ ហុង ចូលក្នុងគេហទំព័រ Joomla របស់ខ្លួន ។
គុណវិបត្តិនៃពុម្ពអក្សរនេះ គឺវាពុំសូវច្បាស់ទាល់តែសោះ វាចាញ់ឆ្ងាយណាស់បើប្រៀបទៅនឹង Khmer OS System ដែលមានលក្ខណៈច្បាស់ជាង ហើយងាយស្រួលអាន ។
ប៉ុន្តែខ្ញុំដូចជាពុំសូវចូលចិត្តអក្សរឡាតាំងរបស់ Khmer OS System ទេ ពីព្រោះវាមានរាងពុំសូវស្អាត ។
ខាងលើពុំមែនជាការរិះគន់ឡើយ គ្រាន់តែជាយោបល់ក្នុងន័យស្ថាបនាប៉ុណ្ណោះ ។
ជាចុងក្រោយសូមអរគុណដល់ លោក ដាញ់ហុង ដែលជានិច្ចជាកាល លោកតែងបង្កើតអ្វី ជាសារវន្តក្នុងវិស័យពុម្ពអក្សរខ្មែរ លោកជាវិរបុរសពុម្ពអក្សរយូនីកូដ ពុម្ពអក្សរខ្មែរយូនីកូដពុំអាចខ្វះលោកបានទេ ។

- khmerbotra
- Joomla! Apprentice
- Posts: 19
- Joined: Mon Jun 08, 2009 1:49 pm
- Contact:
Re: Khmer Unicode Font with Google Font API
ខ្ញុំចូលទៅទស្សនាគេហទំព័របងហើយ ឃើញថាអាចអានអក្សរខ្មែរលើ Firefox, Opera, Safari ម៉ែន ។ ខ្ញុំចូលចិត្តតួអក្សរខ្មែរដែលបងប្រើណាស់តើយើងអាចទាញយកនៅទីណាបាទ? ។
និយាយពីបង ដាញ់ ហុង ខ្ញុំធ្លាប់និយាយជាមួយគាត់នៅក្រុមខ្មែរ Khmeros.info គាត់ពោលថាការបង្កើតអក្សរខ្មែរយូនីកូដអ្នកណាក៏ធ្វើបានតែធ្វើហើយវាមានភាពជាសិល្បៈហ្នឹងវាពិបាកណាស់ ខ្ញុំក៏គិតដូច្ឆោះ មនុស្សដែលមានពរពីកំណើតគ្មានអ្នកណាអាចលួចឬធ្វើតាមបានឡើយ

http://www.khmerbotra.com (ចុះផ្សាយពាណិជ្ជកម្មឥតគិតថ្លៃ, វិទ្យុខ្មែរ)
http://www.forkh.com (ប្រជុំបទចម្រៀងខ្មែរ)

- hengsovann
- Joomla! Explorer
- Posts: 375
- Joined: Fri Jul 10, 2009 4:00 am
- Location: Cambodia
- Contact:
Re: Khmer Unicode Font with Google Font API
ទាញយក លោកប្រហែសជាសំដៅលើ "Download" មកដាក់លើ ថត FTP របស់ខ្លួន ឬដើម្បីប្រើលើកុំព្យូទ័រខ្លួនហើយ បើដូច្នេះមែនសូមទាក់ទងលោកដាញ់ ហុង ដើម្បីអាចទទួលបានពុម្ពអក្សរនោះ ។khmerbotra wrote:ខ្ញុំចូលទៅទស្សនាគេហទំព័របងហើយ ឃើញថាអាចអានអក្សរខ្មែរលើ Firefox, Opera, Safari ម៉ែន ។ ខ្ញុំចូលចិត្តតួអក្សរខ្មែរដែលបងប្រើណាស់តើយើងអាចទាញយកនៅទីណាបាទ? ។
វិធីសាស្រ្តប្រើពុម្ពអក្សរ Hanuman លើ km-kh.com នេះទាញទាញយកពុម្ពអក្សរនេះពី Google Font API ផ្ទាល់តែម្តង ដូចបានរៀបរាប់ក្នុងអត្ថបទខាងលើ ។ គឺគ្រាន់តែកែសម្រួល រាល់បណ្ដាឯកសារ CSS ដែលពាក់ពាន់ឲ្យអាចគាំទ្រ font-family ប៉ុណ្ណោះ ។
ខ្ញុំក៏ធ្លាប់ស្តាប់ កិច្ចសម្ភាសរបស់វិទ្យុអូស្ត្រាលីជាមួយលោកដាញ់ ហុង ដែរហើយខ្ញុំក៏យល់ស្របនឹងគាត់ដែរ គឺបើពុំមានដុង"សិល្បកោសល្យ" បូកនឹងចំណេះដឹងព័ត៌មានវិទ្យាផ្នែកឆ្នៃពុម្ពអក្សរទេពិតជាពិបាក។khmerbotra wrote:និយាយពីបង ដាញ់ ហុង ខ្ញុំធ្លាប់និយាយជាមួយគាត់នៅក្រុមខ្មែរ Khmeros.info គាត់ពោលថាការបង្កើតអក្សរខ្មែរយូនីកូដអ្នកណាក៏ធ្វើបានតែធ្វើហើយវាមានភាពជាសិល្បៈហ្នឹងវាពិបាកណាស់ ខ្ញុំក៏គិតដូច្ឆោះ មនុស្សដែលមានពរពីកំណើតគ្មានអ្នកណាអាចលួចឬធ្វើតាមបានឡើយ
Sovann Heng ហេង សុវណ្ណ getinside360.com
អរគុណ"អាចជួយជំរុញអ្នកដទៃមានកម្លាំងចិត្តក្នុងការចែករំលែក
Khmer (CAMBODIA) Translation Team Coordinator អ្នកសម្របសម្រួលក្រុមបកប្រែភាសាខ្មែរ
អរគុណ"អាចជួយជំរុញអ្នកដទៃមានកម្លាំងចិត្តក្នុងការចែករំលែក
Khmer (CAMBODIA) Translation Team Coordinator អ្នកសម្របសម្រួលក្រុមបកប្រែភាសាខ្មែរ
- khmerbotra
- Joomla! Apprentice
- Posts: 19
- Joined: Mon Jun 08, 2009 1:49 pm
- Contact:
Re: Khmer Unicode Font with Google Font API
សម្រាប់អត្ថបទដែលលោកប្រកាសនេះមានប្រយោជន៍ណាស់ ខ្ញុំសាកល្បងហើយឃើញថាងាយស្រួលជាងខ្ញុំធ្លាប់ធ្វើកន្លងមក ជាពិសេសកាលកន្លងមកខ្ញុំធ្លាប់ធ្វើបានត្រឹមតែ internet explorer 6,7,8 ។
http://www.khmerbotra.com (ចុះផ្សាយពាណិជ្ជកម្មឥតគិតថ្លៃ, វិទ្យុខ្មែរ)
http://www.forkh.com (ប្រជុំបទចម្រៀងខ្មែរ)
http://www.forkh.com (ប្រជុំបទចម្រៀងខ្មែរ)
-
- Joomla! Intern
- Posts: 72
- Joined: Sun Sep 13, 2009 3:45 am
Re: Khmer Unicode Font with Google Font API
ពូមានន័យថាកែពី font-family ទៅជា Google Font APIមែនទេ?
រឺក៍ គ្រាន់តែកែពីប្រភេទ Arial ទៅជា hanuman?
តើពូអាចជួយសំរាយអោយក្បោះក្បាយជាងនេះបានទេ? ក្មួយមានបំណងសរសេរគេហទំព័រមួយជាភាសាខ្មែរសុទ្ធដូចឆ្នេះ សំរាប់បញ្ហានេះជាគន្លឹះដ៏សំខាន់ក្មួយ!
រឺក៍ គ្រាន់តែកែពីប្រភេទ Arial ទៅជា hanuman?
តើពូអាចជួយសំរាយអោយក្បោះក្បាយជាងនេះបានទេ? ក្មួយមានបំណងសរសេរគេហទំព័រមួយជាភាសាខ្មែរសុទ្ធដូចឆ្នេះ សំរាប់បញ្ហានេះជាគន្លឹះដ៏សំខាន់ក្មួយ!
- hengsovann
- Joomla! Explorer
- Posts: 375
- Joined: Fri Jul 10, 2009 4:00 am
- Location: Cambodia
- Contact:
Re: Khmer Unicode Font with Google Font API
ទី១ ធ្វើយ៉ាងណាត្រូវធានាថាកូដ៖hengmengkong wrote:ពូមានន័យថាកែពី font-family ទៅជា Google Font APIមែនទេ?
រឺក៍ គ្រាន់តែកែពីប្រភេទ Arial ទៅជា hanuman?
តើពូអាចជួយសំរាយអោយក្បោះក្បាយជាងនេះបានទេ? ក្មួយមានបំណងសរសេរគេហទំព័រមួយជាភាសាខ្មែរសុទ្ធដូចឆ្នេះ សំរាប់បញ្ហានេះជាគន្លឹះដ៏សំខាន់ក្មួយ!
Code: Select all
<link href='http://fonts.googleapis.com/css?family=Hanuman&subset=all' rel='stylesheet' type='text/css'>
ទី២ ត្រូវប្រើ
Code: Select all
font-family: 'Hanuman', serif;
Code: Select all
<font face="hanuman" color="green">នេះជាអត្ថបទគំរូ!</font>
យល់ល្អក្មួយអាចសាកល្បងលើទំព័រ html ធម្មតាជាមុនសិន បានសម្រេចហើយទើបសាកល្បងជាមួយ ទំព័ររបស់ជុំឡា ដែលភាគច្រើន កែសម្រួលលើ index.php និង css របស់ពុម្ពជុំឡារបស់អ្នក ។
Sovann Heng ហេង សុវណ្ណ getinside360.com
អរគុណ"អាចជួយជំរុញអ្នកដទៃមានកម្លាំងចិត្តក្នុងការចែករំលែក
Khmer (CAMBODIA) Translation Team Coordinator អ្នកសម្របសម្រួលក្រុមបកប្រែភាសាខ្មែរ
អរគុណ"អាចជួយជំរុញអ្នកដទៃមានកម្លាំងចិត្តក្នុងការចែករំលែក
Khmer (CAMBODIA) Translation Team Coordinator អ្នកសម្របសម្រួលក្រុមបកប្រែភាសាខ្មែរ
-
- Joomla! Intern
- Posts: 72
- Joined: Sun Sep 13, 2009 3:45 am
Re: Khmer Unicode Font with Google Font API
អគុណពូដែលបានពន្យល់សំរាយ ខ្ញុំនឹងសាកល្បងវាឆាប់ៗនេះបានលទ្ធផលយ៉ាងណាៗក្មួយនឹងជូនដំណឹងពូវិញ។^_^
-
- Joomla! Intern
- Posts: 72
- Joined: Sun Sep 13, 2009 3:45 am
Re: Khmer Unicode Font with Google Font API
:-D ខ្ញុំធ្វើបានសំរេចហើយទាស់តែវាមានរៀងតូចបន្តិទេពូ តើខ្ញុំគួប្រើទំហំប៉ុណ្ណាទើបសម?
- hengsovann
- Joomla! Explorer
- Posts: 375
- Joined: Fri Jul 10, 2009 4:00 am
- Location: Cambodia
- Contact:
Re: Khmer Unicode Font with Google Font API
ទំហំអក្សរពុម្ពវាអាស្រ័យលើពុម្ពអក្សរផ្សេងៗគ្នា បច្ចុប្បន្នមានពុម្ពអក្សរចំនួន ១៩ ត្រូវបានដាក់បញ្ចូលដោយលោកដាញ់ ហុង ។hengmengkong wrote::-D ខ្ញុំធ្វើបានសំរេចហើយទាស់តែវាមានរៀងតូចបន្តិទេពូ តើខ្ញុំគួប្រើទំហំប៉ុណ្ណាទើបសម?
http://www.google.com/webfonts?subset=khmer
សូមចុចលើពុម្ពអក្សរណាមួយដែលអ្នកពេញចិត្ត ចូលទៅមើលទំហំវាទៅមើល ថាតើប៉ុណ្ណាវាសមល្មមអាននឹងអានបានស្រួល?
Sovann Heng ហេង សុវណ្ណ getinside360.com
អរគុណ"អាចជួយជំរុញអ្នកដទៃមានកម្លាំងចិត្តក្នុងការចែករំលែក
Khmer (CAMBODIA) Translation Team Coordinator អ្នកសម្របសម្រួលក្រុមបកប្រែភាសាខ្មែរ
អរគុណ"អាចជួយជំរុញអ្នកដទៃមានកម្លាំងចិត្តក្នុងការចែករំលែក
Khmer (CAMBODIA) Translation Team Coordinator អ្នកសម្របសម្រួលក្រុមបកប្រែភាសាខ្មែរ
-
- Joomla! Explorer
- Posts: 366
- Joined: Sat Mar 25, 2006 1:52 am
- Location: Viet nam
- Contact:
Re: Khmer Unicode Font with Google Font API
JV Framework http://extensions.joomla.org/extensions ... I7fQ%3D%3D
Support full google font! Thats making the joomla! template better!
Support full google font! Thats making the joomla! template better!
- hengsovann
- Joomla! Explorer
- Posts: 375
- Joined: Fri Jul 10, 2009 4:00 am
- Location: Cambodia
- Contact:
Re: Khmer Unicode Font with Google Font API
That's really a great Framework, but seem that we cannot see Khmer fonts listed in your Google font API Tab -- It would be great if you update the list, or tell us the file we could add Khmer Google fonts by our self.all rise wrote:JV Framework http://extensions.joomla.org/extensions ... I7fQ%3D%3D
Support full Google font! That's making the joomla! template better!
Sovann Heng ហេង សុវណ្ណ getinside360.com
អរគុណ"អាចជួយជំរុញអ្នកដទៃមានកម្លាំងចិត្តក្នុងការចែករំលែក
Khmer (CAMBODIA) Translation Team Coordinator អ្នកសម្របសម្រួលក្រុមបកប្រែភាសាខ្មែរ
អរគុណ"អាចជួយជំរុញអ្នកដទៃមានកម្លាំងចិត្តក្នុងការចែករំលែក
Khmer (CAMBODIA) Translation Team Coordinator អ្នកសម្របសម្រួលក្រុមបកប្រែភាសាខ្មែរ
-
- Joomla! Explorer
- Posts: 366
- Joined: Sat Mar 25, 2006 1:52 am
- Location: Viet nam
- Contact:
Re: Khmer Unicode Font with Google Font API
he he, ok let me update quickly about that!
-
- Joomla! Explorer
- Posts: 366
- Joined: Sat Mar 25, 2006 1:52 am
- Location: Viet nam
- Contact:
Re: Khmer Unicode Font with Google Font API
Follow up this file \templates\jv-framework\themes\jv-framework\googlefont
and you can update font for Khmer.
http://awesomescreenshot.com/006cacxf2
and you can update font for Khmer.
http://awesomescreenshot.com/006cacxf2
You do not have the required permissions to view the files attached to this post.