Khmer Unicode Font with Google Font API

Locked
jcomkh
Joomla! Apprentice
Joomla! Apprentice
Posts: 13
Joined: Tue Jun 01, 2010 3:40 pm

Khmer Unicode Font with Google Font API

Post by jcomkh » Sun Aug 22, 2010 2:33 pm

តាម​រយៈ​​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា "Khmer Unicode Font with Google Font API" ដែល​បាន​សរសេរ​នៅ​លើ​គេហទំព័រ http://www.km-kh.com យើង​ឃើញ​ថា​ការ​បង្កប់​ពុម្ព​អក្សរ​ខ្មែរ​យូនី​កូដ​នៅ​លើ​គេហទំព័រ​កាន់​តែ​មាន​ភាព​ងាយស្រួល ។
គេហទំព័រ​ខាង​លើ​បាន​ប្រើ​វិធី​សាស្រ្ត​នេះ​បង្កប់​ពុម្ព​អក្សរ​ឈ្មោះ​ថា "Hanuman" របស់​លោក​ដាញ់ ហុង ចូល​ក្នុង​គេហទំព័រ​ Joomla របស់​ខ្លួន ។
គុណ​វិបត្តិ​នៃ​ពុម្ព​អក្សរ​នេះ គឺ​វា​ពុំ​សូវ​ច្បាស់​ទាល់តែសោះ​ វា​ចាញ់​ឆ្ងាយ​ណាស់​បើ​ប្រៀប​ទៅ​នឹង​ Khmer OS System ដែល​មាន​លក្ខណៈ​ច្បាស់​ជាង ហើយ​ងាយ​ស្រួល​អាន ។
ប៉ុន្តែ​ខ្ញុំ​ដូច​ជា​ពុំ​សូវ​ចូល​ចិត្ត​អក្សរ​ឡាតាំង​របស់ Khmer OS System ទេ​ ពីព្រោះ​វា​មាន​រាង​ពុំ​សូវ​ស្អាត ។

ខាង​លើ​ពុំ​មែន​ជា​ការ​រិះ​គន់​ឡើយ​ គ្រាន់​តែ​ជា​យោបល់​ក្នុង​ន័យ​ស្ថាបនា​ប៉ុណ្ណោះ ។

ជា​ចុង​ក្រោយ​សូម​អរគុណ​ដល់​ លោក​ ដាញ់​ហុង ដែល​ជានិច្ច​ជា​កាល​ លោក​តែង​បង្កើត​អ្វី​ ជាសារវន្ត​ក្នុង​​វិស័យ​ពុម្ព​អក្សរ​ខ្មែរ​ លោក​ជា​វិរបុរស​ពុម្ព​អក្សរ​យូនីកូដ ពុម្ពអក្សរ​ខ្មែរ​យូនីកូដ​ពុំ​អាច​ខ្វះ​លោក​បាន​ទេ ។

User avatar
khmerbotra
Joomla! Apprentice
Joomla! Apprentice
Posts: 19
Joined: Mon Jun 08, 2009 1:49 pm
Contact:

Re: Khmer Unicode Font with Google Font API

Post by khmerbotra » Sun Aug 22, 2010 3:26 pm

​ខ្ញុំ​ចូល​ទៅ​ទស្សនា​គេហ​ទំព័រ​បងហើយ​ ឃើញ​​ថា​អាច​អាន​​អក្សរ​ខ្មែរ​លើ​ Firefox, Opera, Safari ម៉ែន​ ។​ ខ្ញុំ​ចូល​ចិត្ត​តួ​អក្សរ​ខ្មែរ​ដែល​បង​ប្រើ​ណាស់​តើយើង​អាច​ទាញ​យក​នៅ​ទី​ណា​​បាទ​? ។

និយាយ​ពី​បង​ ដាញ់ ហុង ​ខ្ញុំ​ធ្លាប់​និយាយ​ជាមួយ​គាត់​នៅ​ក្រុម​ខ្មែរ​ Khmeros.info គាត់​ពោល​ថាការ​បង្កើត​អក្សរ​ខ្មែរ​យូនីកូដ​អ្នកណា​ក៏​ធ្វើបាន​តែធ្វើហើយ​វា​មាន​ភាព​ជាសិល្បៈ​ហ្នឹង​​វា​ពិបាក​ណាស់​ ​ខ្ញុំក៏គិត​ដូច្ឆោះ​ មនុស្ស​​ដែល​មាន​ពរ​ពី​កំណើត​គ្មាន​អ្នក​ណាអាច​លួច​ឬ​ធ្វើតាម​​បាន​ឡើយ
http://www.khmerbotra.com (​ចុះ​ផ្សាយ​ពាណិជ្ជកម្ម​ឥត​គិតថ្លៃ, ​វិទ្យុខ្មែរ)
http://www.forkh.com (​ប្រជុំ​បទ​ចម្រៀង​ខ្មែរ​​)

User avatar
hengsovann
Joomla! Explorer
Joomla! Explorer
Posts: 375
Joined: Fri Jul 10, 2009 4:00 am
Location: Cambodia
Contact:

Re: Khmer Unicode Font with Google Font API

Post by hengsovann » Mon Aug 23, 2010 12:47 am

khmerbotra wrote:​ខ្ញុំ​ចូល​ទៅ​ទស្សនា​គេហ​ទំព័រ​បងហើយ​ ឃើញ​​ថា​អាច​អាន​​អក្សរ​ខ្មែរ​លើ​ Firefox, Opera, Safari ម៉ែន​ ។​ ខ្ញុំ​ចូល​ចិត្ត​តួ​អក្សរ​ខ្មែរ​ដែល​បង​ប្រើ​ណាស់​តើយើង​អាច​ទាញ​យក​នៅ​ទី​ណា​​បាទ​? ។
ទាញ​យក លោក​ប្រហែស​ជា​សំដៅ​លើ​ "Download" មក​ដាក់​លើ​ ថត FTP របស់​ខ្លួន ឬ​ដើម្បី​ប្រើ​លើ​កុំព្យូទ័រ​ខ្លួន​ហើយ បើ​ដូច្នេះ​មែន​សូម​ទាក់ទង​លោក​ដាញ់​ ហុង​ ដើម្បី​អាច​ទទួល​បាន​ពុម្ព​អក្សរ​នោះ ។
វិធីសាស្រ្ត​ប្រើ​ពុម្ពអក្សរ​ Hanuman លើ km-kh.com នេះ​ទាញ​ទាញ​យក​ពុម្ព​អក្សរ​នេះ​ពី Google Font API ផ្ទាល់​តែ​ម្តង ដូច​បាន​រៀប​រាប់​ក្នុង​អត្ថបទ​ខាង​លើ ។ គឺ​គ្រាន់​តែ​កែ​សម្រួល​ រាល់​បណ្ដា​ឯកសារ​ CSS ដែល​ពាក់​ពាន់​ឲ្យ​អាច​គាំទ្រ​ font-family ប៉ុណ្ណោះ ។
khmerbotra wrote:​និយាយ​ពី​បង​ ដាញ់ ហុង ​ខ្ញុំ​ធ្លាប់​និយាយ​ជាមួយ​គាត់​នៅ​ក្រុម​ខ្មែរ​ Khmeros.info គាត់​ពោល​ថាការ​បង្កើត​អក្សរ​ខ្មែរ​យូនីកូដ​អ្នកណា​ក៏​ធ្វើបាន​តែធ្វើហើយ​វា​មាន​ភាព​ជាសិល្បៈ​ហ្នឹង​​វា​ពិបាក​ណាស់​ ​ខ្ញុំក៏គិត​ដូច្ឆោះ​ មនុស្ស​​ដែល​មាន​ពរ​ពី​កំណើត​គ្មាន​អ្នក​ណាអាច​លួច​ឬ​ធ្វើតាម​​បាន​ឡើយ
ខ្ញុំ​ក៏​ធ្លាប់​ស្តាប់​ កិច្ច​សម្ភាស​របស់​វិទ្យុ​អូស្ត្រាលី​ជាមួយ​លោក​ដាញ់ ហុង ដែរ​ហើយ​ខ្ញុំ​ក៏​យល់​ស្រប​នឹង​គាត់​ដែរ គឺ​បើ​ពុំ​មាន​ដុង​"សិល្បកោសល្យ" បូក​នឹង​ចំណេះ​ដឹង​ព័ត៌មាន​វិទ្យា​ផ្នែក​ឆ្នៃ​ពុម្ព​អក្សរ​ទេ​ពិត​ជា​​ពិបាក។
Sovann Heng ហេង សុវណ្ណ getinside360.com
អរគុណ"​អាច​ជួយ​ជំរុញ​អ្នក​ដទៃ​​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ចែក​រំលែក
Khmer (CAMBODIA) Translation Team Coordinator អ្នក​សម្របសម្រួល​ក្រុម​បកប្រែ​ភាសា​ខ្មែរ​

User avatar
khmerbotra
Joomla! Apprentice
Joomla! Apprentice
Posts: 19
Joined: Mon Jun 08, 2009 1:49 pm
Contact:

Re: Khmer Unicode Font with Google Font API

Post by khmerbotra » Sun Aug 29, 2010 3:23 pm

សម្រាប់​អត្ថបទ​ដែល​លោក​ប្រកាស​នេះ​មាន​ប្រយោជន៍​ណាស់​ ខ្ញុំ​សាកល្បង​ហើយ​ឃើញ​ថា​ងាយ​ស្រួល​ជាង​ខ្ញុំ​ធ្លាប់ធ្វើ​កន្លង​មក​ ជា​ពិសេស​កាល​កន្លង​មក​ខ្ញុំ​ធ្លាប់​ធ្វើបាន​ត្រឹម​តែ​ internet explorer 6,7,8​ ។​
http://www.khmerbotra.com (​ចុះ​ផ្សាយ​ពាណិជ្ជកម្ម​ឥត​គិតថ្លៃ, ​វិទ្យុខ្មែរ)
http://www.forkh.com (​ប្រជុំ​បទ​ចម្រៀង​ខ្មែរ​​)

hengmengkong
Joomla! Intern
Joomla! Intern
Posts: 72
Joined: Sun Sep 13, 2009 3:45 am

Re: Khmer Unicode Font with Google Font API

Post by hengmengkong » Thu Apr 14, 2011 1:35 am

ពូមាន​ន័យ​ថា​កែ​ពី​ font-family ទៅជា​ Google Font API​មែន​ទេ?
រឺក៍​ គ្រាន់​តែ​កែពីប្រ​ភេទ Arial ទៅជា​ hanuman?

តើ​ពូ​អាច​ជួយ​សំ​រាយ​អោយ​​ក្បោះ​ក្បាយ​ជាង​នេះ​បាន​ទេ​? ក្មួ​យ​មាន​បំណង​សរសេរ​គេ​ហទំ​ព័រ​មួយ​ជា​ភាសា​ខ្មែរ​សុទ្ធ​ដូច​ឆ្នេះ​ សំរាប់​បញ្ហា​នេះ​ជា​គន្លឹះ​ដ៏​សំ​ខាន់​ក្មួយ!

User avatar
hengsovann
Joomla! Explorer
Joomla! Explorer
Posts: 375
Joined: Fri Jul 10, 2009 4:00 am
Location: Cambodia
Contact:

Re: Khmer Unicode Font with Google Font API

Post by hengsovann » Thu Apr 14, 2011 9:50 am

hengmengkong wrote:ពូមាន​ន័យ​ថា​កែ​ពី​ font-family ទៅជា​ Google Font API​មែន​ទេ?
រឺក៍​ គ្រាន់​តែ​កែពីប្រ​ភេទ Arial ទៅជា​ hanuman?

តើ​ពូ​អាច​ជួយ​សំ​រាយ​អោយ​​ក្បោះ​ក្បាយ​ជាង​នេះ​បាន​ទេ​? ក្មួ​យ​មាន​បំណង​សរសេរ​គេ​ហទំ​ព័រ​មួយ​ជា​ភាសា​ខ្មែរ​សុទ្ធ​ដូច​ឆ្នេះ​ សំរាប់​បញ្ហា​នេះ​ជា​គន្លឹះ​ដ៏​សំ​ខាន់​ក្មួយ!
ទី១ ធ្វើ​យ៉ាង​ណា​ត្រូវ​ធានា​ថា​កូដ៖

Code: Select all

<link href='http://fonts.googleapis.com/css?family=Hanuman&subset=all' rel='stylesheet' type='text/css'>
មាន​វត្តមាន​នៅ​ចន្លោះ​ <head></head> ក្នុង​ទំព័រ​ជុំឡា​របស់​អ្នក​ដែល​ចង់​ប្រើ​ពុម្ព​ hanuman​នោះ
ទី២ ត្រូវ​ប្រើ​

Code: Select all

font-family: 'Hanuman', serif;
ក្នុង​ CSS ឬ

Code: Select all

<font face="hanuman" color="green">នេះ​ជា​អត្ថបទ​គំរូ!</font>
ក្នុង​ html ដោយ​ផ្ទាល់ ។

យល់​ល្អ​ក្មួយ​អាច​សាកល្បង​លើ​ទំព័រ html ធម្មតា​ជាមុន​សិន បាន​សម្រេច​ហើយ​ទើប​សាកល្បង​ជាមួយ ទំព័រ​របស់​ជុំឡា​ ដែល​ភាគច្រើន​ កែសម្រួល​លើ index.php និង css របស់​ពុម្ព​ជុំឡា​របស់​អ្នក ។
Sovann Heng ហេង សុវណ្ណ getinside360.com
អរគុណ"​អាច​ជួយ​ជំរុញ​អ្នក​ដទៃ​​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ចែក​រំលែក
Khmer (CAMBODIA) Translation Team Coordinator អ្នក​សម្របសម្រួល​ក្រុម​បកប្រែ​ភាសា​ខ្មែរ​

hengmengkong
Joomla! Intern
Joomla! Intern
Posts: 72
Joined: Sun Sep 13, 2009 3:45 am

Re: Khmer Unicode Font with Google Font API

Post by hengmengkong » Thu Apr 14, 2011 10:08 am

អគុណ​ពូ​ដែល​បាន​ពន្យល់​សំ​រាយ​ ខ្ញុំ​នឹង​សាក​ល្បង​វា​ឆាប់ៗ​នេះ​បាន​លទ្ធ​ផល​យ៉ាង​ណាៗ​ក្មួយ​នឹង​ជូន​ដំណឹង​ពូ​វិញ។^_^

hengmengkong
Joomla! Intern
Joomla! Intern
Posts: 72
Joined: Sun Sep 13, 2009 3:45 am

Re: Khmer Unicode Font with Google Font API

Post by hengmengkong » Tue Apr 19, 2011 8:05 am

:-D ខ្ញុំ​ធ្វើ​បាន​សំរេច​ហើយ​ទាស់​តែ​វា​មាន​រៀង​តូច​បន្តិ​ទេ​ពូ​ តើ​ខ្ញុំ​គួ​ប្រើ​ទំ​ហំ​ប៉ុណ្ណា​ទើ​​បសម​?

User avatar
hengsovann
Joomla! Explorer
Joomla! Explorer
Posts: 375
Joined: Fri Jul 10, 2009 4:00 am
Location: Cambodia
Contact:

Re: Khmer Unicode Font with Google Font API

Post by hengsovann » Tue Apr 19, 2011 10:17 am

hengmengkong wrote::-D ខ្ញុំ​ធ្វើ​បាន​សំរេច​ហើយ​ទាស់​តែ​វា​មាន​រៀង​តូច​បន្តិ​ទេ​ពូ​ តើ​ខ្ញុំ​គួ​ប្រើ​ទំ​ហំ​ប៉ុណ្ណា​ទើ​​បសម​?
ទំហំ​អក្សរ​ពុម្ព​វា​អាស្រ័យ​លើ​ពុម្ពអក្សរ​ផ្សេងៗ​គ្នា បច្ចុប្បន្ន​មាន​ពុម្ព​អក្សរ​ចំនួន ១៩ ត្រូវ​បាន​ដាក់​បញ្ចូល​ដោយ​លោក​ដាញ់ ហុង ។
http://www.google.com/webfonts?subset=khmer
សូម​ចុច​លើ​ពុម្ព​អក្សរ​ណា​មួយ​ដែល​អ្នក​ពេញ​ចិត្ត​ ចូល​ទៅ​មើល​ទំហំ​វា​ទៅ​មើល ថា​តើ​ប៉ុណ្ណា​វា​សម​ល្មម​អាន​នឹង​អាន​បាន​ស្រួល?
Sovann Heng ហេង សុវណ្ណ getinside360.com
អរគុណ"​អាច​ជួយ​ជំរុញ​អ្នក​ដទៃ​​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ចែក​រំលែក
Khmer (CAMBODIA) Translation Team Coordinator អ្នក​សម្របសម្រួល​ក្រុម​បកប្រែ​ភាសា​ខ្មែរ​

all rise
Joomla! Explorer
Joomla! Explorer
Posts: 366
Joined: Sat Mar 25, 2006 1:52 am
Location: Viet nam
Contact:

Re: Khmer Unicode Font with Google Font API

Post by all rise » Sun May 01, 2011 2:49 am

JV Framework http://extensions.joomla.org/extensions ... I7fQ%3D%3D

Support full google font! Thats making the joomla! template better!

User avatar
hengsovann
Joomla! Explorer
Joomla! Explorer
Posts: 375
Joined: Fri Jul 10, 2009 4:00 am
Location: Cambodia
Contact:

Re: Khmer Unicode Font with Google Font API

Post by hengsovann » Sun May 01, 2011 10:38 am

all rise wrote:JV Framework http://extensions.joomla.org/extensions ... I7fQ%3D%3D
Support full Google font! That's making the joomla! template better!
That's really a great Framework, but seem that we cannot see Khmer fonts listed in your Google font API Tab -- It would be great if you update the list, or tell us the file we could add Khmer Google fonts by our self.
Sovann Heng ហេង សុវណ្ណ getinside360.com
អរគុណ"​អាច​ជួយ​ជំរុញ​អ្នក​ដទៃ​​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ចែក​រំលែក
Khmer (CAMBODIA) Translation Team Coordinator អ្នក​សម្របសម្រួល​ក្រុម​បកប្រែ​ភាសា​ខ្មែរ​

all rise
Joomla! Explorer
Joomla! Explorer
Posts: 366
Joined: Sat Mar 25, 2006 1:52 am
Location: Viet nam
Contact:

Re: Khmer Unicode Font with Google Font API

Post by all rise » Mon May 02, 2011 1:56 am

he he, ok let me update quickly about that!

all rise
Joomla! Explorer
Joomla! Explorer
Posts: 366
Joined: Sat Mar 25, 2006 1:52 am
Location: Viet nam
Contact:

Re: Khmer Unicode Font with Google Font API

Post by all rise » Mon May 02, 2011 3:03 am

Follow up this file \templates\jv-framework\themes\jv-framework\googlefont
and you can update font for Khmer.
http://awesomescreenshot.com/006cacxf2
You do not have the required permissions to view the files attached to this post.


Locked

Return to “Khmer Forum”