Page 1 of 1

ធ្វើម៉េចទើបអាចបង្កើតរូបភាពទំព័រដូច http://km-kh.com/?

Posted: Fri Mar 18, 2011 7:41 am
by hengmengkong
សូមពូជួយ​ផ្តល់​គន្លឹស​ថា​តើពូ​ប្រើ​ ម៉ូឌុលអ្វីដែលអាចបង្ហាញជារូបភាពចលនា​ដូច​ក្នុង​គេហទំព័ររបស់ពូ?

Re: ធ្វើម៉េចទើបអាចបង្កើតរូបភាពទំព័រដូច http://km-kh.com/?

Posted: Fri Mar 18, 2011 10:39 am
by hengsovann
hengmengkong wrote:សូមពូជួយ​ផ្តល់​គន្លឹស​ថា​តើពូ​ប្រើ​ ម៉ូឌុលអ្វីដែលអាចបង្ហាញជារូបភាពចលនា​ដូច​ក្នុង​គេហទំព័ររបស់ពូ?
គេហទំព័រ​នេះ​ពុំ​មែន​ជា​របស់​ខ្ញុំ​ផ្ដាច់​មុខ​នោះ​ទេ  :) គឺ​ជា​របស់​សហគមន៍​មិន​រក​កំរៃ​របស់​​គម្រោង​មួយ​ក្នុង​ខេត្ត​រតនគិរី ។
យើង​បាន​ប្រើ JSN ImageShow របស់ joomlashineដត់com ។

Re: ធ្វើម៉េចទើបអាចបង្កើតរូបភាពទំព័រដូច http://km-kh.com/?

Posted: Sat Mar 19, 2011 7:14 am
by hengmengkong
គិតទៅខេត្តរតនគិរីពិត​ជា​សំណាង​ណាស់​ដែល​មាន​ពូជា​លោក​គ្រូ​ម្នាក់ដែល​ចេះ​ចែក​រំលែក​ការ​ចេះ​ដឹង​ដល់ក្មេងៗ​ជំនាន់ក្រោយដូចខ្ញុំនេះ​​ សូមអរគុណ!

Re: ធ្វើម៉េចទើបអាចបង្កើតរូបភាពទំព័រដូច http://km-kh.com/?

Posted: Sat Mar 19, 2011 7:48 am
by hengsovann
:) នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត​ការ​ចែករំលែក​គ្មាន​ព្រំដែន ។​ សង្ឃឹម​ថា​អ្វី​ដែល​យើង​ខ្ញុំ​កំពុង​ធ្វើ​អាច​ជួយ​ដល់​វិស័យ​អប់រំ​នៅ​ខេត្ត​ដាច់​ស្រយាល​មួន​នេះ ។
តើ​ម៉េងគង់​មាន​សាកល្បង​ទាញ​យក​មក​ប្រើ​ហើយ​ឬ​នៅ JSN ImageShow កំណែ​ឥត​គិត​ថ្លៃ​ហើយ​ឬ​នៅ?

Re: ធ្វើម៉េចទើបអាចបង្កើតរូបភាពទំព័រដូច http://km-kh.com/?

Posted: Sun Mar 20, 2011 1:07 am
by hengmengkong
បាទ​ក្មួយ​មិនទា​ន់បានទាយ​យក​នៅ​ឡើយ​ទេ​ ព្រោះ​មាន​បញ្ហា​កុំព្យូទ័រ​បន្តិច​បន្តួច តែ​បន្ទាប់នេះក្មួយ​នឹងទាយ​វា​មក​រៀន​ប្រើ។

Re: ធ្វើម៉េចទើបអាចបង្កើតរូបភាពទំព័រដូច http://km-kh.com/?

Posted: Sat Jul 07, 2012 4:19 pm
by OEM-Daro
ខ្ញុំនៅមិនទាន់យល់សោះ ពីរបៀបប្រើប្រាស់វា។ សូមពូជួយលំអិតវាផងបានទេ? ហើយម្យ៉ាងលីងដែលពូដាក់ឲ្យនោះមិនដើរទេ។ មានលីងផ្សេងទេ?
សូមអរគុណចំពោះការចែករំលែករបស់ពូ។ ប្រទេសយើងពិតជាសំណាងណាស់ ដែលមានមនុស្សល្អដូចពូ...

Re: ធ្វើម៉េចទើបអាចបង្កើតរូបភាពស្លាយ

Posted: Sun Jul 08, 2012 12:13 am
by hengsovann
តំណ​បាន​ធ្វើ​បច្ចុប្បន្នភាព សូម​ទាញ​យក​កំណែ​ឥត​គិត​ថ្លៃ​មក​សាកល្បង ។
វិធី​ប្រើ

Re: ធ្វើម៉េចទើបអាចបង្កើតរូបភាពទំព័រដូច http://km-kh.com/?

Posted: Mon Jul 09, 2012 7:50 am
by OEM-Daro
អរគុណពូច្រើន ដែលផ្តល់នូវចម្លើយជាទីគាប់ចិត្តសម្រាប់ខ្ញុំ។ ហើយក៏សូមអរគុណដល់ពូ ដែលតែងតែចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍវិស័យព័ត៌មានវិទ្យាខេមរូបនីយកម្មនេះ។