Create Khmer and English website

Locked
SOKPiseth
Joomla! Apprentice
Joomla! Apprentice
Posts: 8
Joined: Sun Mar 11, 2012 3:05 am
Location: Cambodia, Battambang City.
Contact:

Create Khmer and English website

Post by SOKPiseth » Tue Mar 13, 2012 4:00 am

សួរស្តី បងប្រុស!

សូមជួយបង្ហាញពីវិធី បង្កើតគេហទំព័រ ដែលអ្នកចូលទស្សនា អាចប្តូរភាសា ពី English ទៅ Khmer ដូច "km-kh.org"

សូមអគុណ
សុខ​ ពិសិដ្ឋ
http://visittobattambang.com

User avatar
hengsovann
Joomla! Explorer
Joomla! Explorer
Posts: 375
Joined: Fri Jul 10, 2009 4:00 am
Location: Cambodia
Contact:

Re: Create Khmer and English website

Post by hengsovann » Thu May 17, 2012 11:50 am

ក្នុង​ពេល​ឆ្លើយ​នេះ km-kh.org កំពុង​ប្រើ​ជុំឡា​១.៥ នៅ​ឡើយ ដោយ​ប្រើ​សមាសភាគ​​បន្ថែម​មួយ​ឈ្មោះ​ថា joomfish ដើម្បី​គ្រប់គ្រង​អត្ថបទ​ជា​ពហុភាសា បើ​លោក​កំពុង​ប្រើ​ជុំ​ឡា ២.៥ ដំណឹង​ល្អ​គឺ​ joomfish ហៀប​នឹង​ចេញ​កំណែ ថ្មី​ដែល​ឆបគ្នា​នឹង កំណែ ២.៥​ របស់​ជុំឡា​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ ហើយ ដែល​សមាជិក​ក្លឹប​របស់​ជុំហ្វីស​អាច​ទាញ​យក​កំណែ សាកល្បង​មក​សាក​ល្បង​បាន។ ប៉ុន្តែ​បើ​គេហទំព័រ​របស់​លោក​មិន​ធំ​ពេក​ទេ សូម​ប្រើ​កម្មវិធី​ស្នូល​ដែល​មាន​ស្រាប់​របស់​ជុំឡា ២.៥ នោះ​រឹត​ប្រសើរ​ជាង​ដោយ​ពុំ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​បន្ទាន់​សម័យ​ជុំឡា​នា​ពេល​អនាគត សូម​ទាញ​យក​ឯកសារ បង្ហាញ​របៀប​បង្កើត​គេហទំព័រ​ពហុភាសា​ដោយ​ប្រើ​ជុំឡា​កំណែ ១.៦ ឡើង​ទៅ ។
Sovann Heng ហេង សុវណ្ណ getinside360.com
អរគុណ"​អាច​ជួយ​ជំរុញ​អ្នក​ដទៃ​​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ចែក​រំលែក
Khmer (CAMBODIA) Translation Team Coordinator អ្នក​សម្របសម្រួល​ក្រុម​បកប្រែ​ភាសា​ខ្មែរ​

SOKPiseth
Joomla! Apprentice
Joomla! Apprentice
Posts: 8
Joined: Sun Mar 11, 2012 3:05 am
Location: Cambodia, Battambang City.
Contact:

Re: Create Khmer and English website

Post by SOKPiseth » Thu May 17, 2012 12:30 pm

សួរស្តី បងប្រុស​

សូមអគុណខ្លាំណាស់ សម្រាប់ការណែនាំ ការចែករំលែកនូវចំនេះដឹងតាំងនេះ។

ខ្ញុំសង្ឃឹមថា នាពេលអនាគត ការប្រើប្រាស់ គេហទំព័រ ជាភាសាខ្មែរ ជាមួយ ជុំឡា ពិតជាមានភាពសំបូរបែបជាមិនខាន។

ចំពោះឯសារមួយនេះ ខ្ញុំនឹងខិតខំ ប្រើប្រាស់ឲ្យបានល្អ។ ប្រសិនបើខ្ញុំ អាចអនុវត្តបានល្អ និងត្រឹមត្រូវនោះ នាពេលខាងមុខ ខ្ញុំនឹងខិតខំ សាកល្បង ប្រែសម្រួលជាភាសាខ្មែរ ហើយចែករំលែក ទៅឲ្យអ្នកដែលត្រូវការ។

ចាប់តាំងពីពេល ដែលខ្ញុំរៀនប្រើប្រាស់ ជុំឡា មក ខ្ញុំពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយព្យាយាមស្វែងរកអ្នកដែលអាចជួយបង្ហាញផ្លូវអស់ពេលជាយូ។ នាពេលនេះ ខ្ញុំពិតជា សប្បាយចិត្តណាស់។

ដោយសារតែការស្វែងសិក្សា​ ជុំឡារបស់ខ្ញុំ ធ្វើឡើងដោយខ្លួនឯងទើបមកទល់ពេលនេះ ខ្ញុំនៅតែពុំមាន សមត្ថភាព​អាច​ប្រើប្រាស់ជុំឡា បានល្អ។ ប្រសិនបើ មានពេលណាមួយ មានក្រុមស្ម័គ្រចិត្ត របស់បង ចុះបង្ហាត់បង្រៀននោះ សូមបង ជួយផ្តល់ ដំណឹងដល់ខ្ញុំផង តាមរយះ stayincam@hotmail.com

សូមជូនពរ បងប្រុស ជួបតែភាពរីកចម្រើន។

SOK Piseth
013 240 618
017446767

User avatar
hengsovann
Joomla! Explorer
Joomla! Explorer
Posts: 375
Joined: Fri Jul 10, 2009 4:00 am
Location: Cambodia
Contact:

Re: Create Khmer and English website

Post by hengsovann » Thu May 17, 2012 12:47 pm

ខ្ញុំ​គិត​ថា​បើ​មាន​សកលវិទ្យាល័យ​ណា​មួយ​នៅ​បាត់​ដំបង​ព្រម​សហការ​ ដោយ​គិត​ថា​ជុំឡា​អាច​ជា​ចំណេះ​ដឹង​មួយ​បន្ថែម​សម្រាប់​និស្សិត​នោះ ខ្ញុំ​គិត​ថា​ក្រុម​ខ្មែរ​ជុំឡា​រីករាយ​ក្នុង​ការ​ចែក​រំលែក​ដោយ​ឥត​សំចៃ ខ្ញុំ​អាច​នឹង​រួម​ដំណើរ​ទៅ​បាត់ដំបង​ដែរ ។ ជូនពរ​រីករាយ​ក្នុង​ការ​ប្រើ​ជុំឡា!
Sovann Heng ហេង សុវណ្ណ getinside360.com
អរគុណ"​អាច​ជួយ​ជំរុញ​អ្នក​ដទៃ​​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ចែក​រំលែក
Khmer (CAMBODIA) Translation Team Coordinator អ្នក​សម្របសម្រួល​ក្រុម​បកប្រែ​ភាសា​ខ្មែរ​


Locked

Return to “Khmer Forum”