បង្កើតមីនុយParent ដែលអាចបង្ហាញអត្ថបទទាំងអស់ក្នុងកូនមីនុយ

Locked
OEM-Daro
Joomla! Apprentice
Joomla! Apprentice
Posts: 22
Joined: Fri Jul 06, 2012 2:18 am
Location: ខែត្របន្ទាយមានជ័យ, ប្រទេសកម្ពុជា
Contact:

បង្កើតមីនុយParent ដែលអាចបង្ហាញអត្ថបទទាំងអស់ក្នុងកូនមីនុយ

Post by OEM-Daro » Mon Jul 09, 2012 8:04 am

អត់ទោសបងៗ! តើមីនុយ Parent ប្រភេទអ្វី ដែលអាចបង្ហាញអត្ថបទពីក្នុង កូនមីនុយ របស់វា។ ខ្ញុំឃើញគេហទំព័រ ភ្នំពេញប៉ុស្តិ៍(http://postkhmer.com/ ) ដែលជាគេហទំព័រ ប្រើប្រាស់ Joomla ដែរ គេអាចធ្វើបែបនោះបាន។ឧទាហរណ៍ ពេលចុចមីនុយជីវិតកម្សាន្ត វាបង្ហាញអត្ថបទជាច្រើន ដែលស្ថិតក្នុងកូនមីនុយ(សង្គមវប្បធម៌, សិល្បៈ, ប្លែក, សង្គមសប្បាយៗ, ទេពកោសល្យអច្ឆរិយៈ,...) របស់វា ហើយពេលចុចមីនុយតូចៗនីមួយៗ វាចេញតែព័ត៌មានក្នុងមីនុយនោះប៉ុណ្ណោះ។ សូមអរគុណ ចំពោះចម្លើយរបស់បងៗ។

 
OEM-Daro
Joomla! Apprentice
Joomla! Apprentice
Posts: 22
Joined: Fri Jul 06, 2012 2:18 am
Location: ខែត្របន្ទាយមានជ័យ, ប្រទេសកម្ពុជា
Contact:

Re: បង្កើតមីនុយParent ដែលអាចបង្ហាញអត្ថបទទាំងអស់ក្នុងកូនមីនុយ

Post by OEM-Daro » Wed Aug 01, 2012 10:26 am

ខ្ញុំបានរកឃើញដំណោះស្រាយបញ្ហានេះហើយ បន្ទាប់ពីខិតខំធ្វើការស្វែងអស់មួយរយៈពេលមក។ ខ្ញុំបានរកឃើញ ដំណោះស្រាយប្រមាណ ជាងមួយសប្តាហ៍មុននេះ និងបានសិក្សា ស្វេងយល់ពីវាបាន សមល្មមដែរ។ វិធី គឺយើងគ្រាន់តែ ជ្រើសយក មីនុយប្រភេទ K2 Categories នោះយើងនឹងអាច ជ្រើសយក Categorie ចំនួនប៉ុន្មានក៏បាន សម្រាប់បង្ហាញ អត្ថបទ(គេប្រើពាក្យ item មិនមែន Article ទេ) ពីក្នុងនោះ ដែល Categorie នោះត្រូវបង្កើតក្នុង K2 Component ដែរ។ តែជាដំបូង យើងត្រូវដំឡើង សមាសភាគ K2 (K2 Component) ជាមុនសិន។

***សូមបញ្ជាក់៖ គេហទំព័រភ្នំពេញប៉ុស្តិ៍ មិនបានប្រើ Component នេះទេ។ ដោយគាត់ ដោះស្រាយដោយ បង្កើត អត្ថបទផ្សាយពីរ មួយដាក់ក្នុងជំពូកមេ មួយទៀតដាក់ក្នុងជំពូកកូន។ យើងអាចដឹងបាន តាមរយៈការសង្កេតទៅលើ url លើ address bar នៃ Browser បើគេប្រើ component ធម្មតា(Component ដែលបានមកស្រេច)វានឹងបង្ហាញចេញ option=com_content ។ ពាក្យនៅពីក្រោយ option= បញ្ជាក់ពីប្រភេទ Component ។ បើប្រើ K2 Component វានឹងបង្ហាញ option=com_k2 ហើយ Component ផ្សេងទៀតចេញទម្រង់ដូចគ្នា។

***លោកអ្នកអាច អាចរកទាញយក K2 Component បានតាមអាសយដ្ឋាន http://getk2.org/ ដែលជាប្រភេទ Component free សម្រាប់ ជុំឡា ពី ១.៥-២.៥ ។
ហើយលោកអ្នកក៏អាចរក extend k2 បាននៅទីនោះបានផងដែរ។

Image

 

Locked

Return to “Khmer Forum”