Translate "Category" in Khmer language

Locked
User avatar
hengsovann
Joomla! Explorer
Joomla! Explorer
Posts: 375
Joined: Fri Jul 10, 2009 4:00 am
Location: Cambodia
Contact:

Translate "Category" in Khmer language

Post by hengsovann » Wed Aug 10, 2011 1:27 pm

Piseth wrote: តើ​យើង​គួរ​ប្រែ Category ថា ជំពូក ឬ ចំណាត់ថ្នាក់?
យើង​បាន​ប្រែ​ថា Category=ជំពូក< Section=ភាគ ។ ក្នុង​ជុំ​ឡា 1.5 ភាគ​ធំ​ជាង​ជំពូក (ប្រៀប​បាន​សៀវភៅ​ចែក​ជា​ច្រើន​ភាគ ក្នុង​មួយ​ភាគ​មាន​ច្រើន​ជំពូក :) )ក្នុង​ ១.៦​លែង​មាន​"ភាគ"ទៀត​ហើយ ហេតុ​យើង​សូម​រក្សា​ការ​បកប្រែ​​ឲ្យ​នៅ​ដដែល​ថា “ជំពូក”
Piseth wrote: ចុះ​នៅក្នុង Wordpress ដូច​ជា​គេ​ប្រែ​ថា "ចំណាត់ថ្នាក់" ហើយ​ក៏​មើល​ទៅ​ដូច​សមរម្យ​ម្យ៉ាងដែរ ដោយ​សារ​យើង​ធ្វើការ​ចាត់​ថ្នាក់​ទៅ​តាម​ប្រភេទ​អត្ថបទ​និមួយៗ ហើយ​ជំពូក​ច្រើន​តែ​តាមលំដាប់លំដោយ។ ខ្ញុំ​មិន​សូវ​ប្រាកដ​ទេ​រឿង​នេះ
កាល​នោះ​យើង​ក៏​ធ្លាប់​ចង់​យោង​ការ​បកប្រែ​របស់ "Glossary of Computer terms English-Khmer by KhmerOS© Open Institute 4.2" ដែល៖
  • Category ​ប្រែ​ថា "ប្រភេទ"
  • Section ​ប្រែ​ថា "ភាគ"
ពេល​នោះ​នឹង​មាន​ន័យ​ថា​ក្នុង​ ភាគ មាន ប្រភេទ ដែល​តាម​ការ​ជាក់​ស្ដែង​គ្រាន់​តែ​ស្ដាប់​ទៅ​ពុំ​ត្រូវ​ទំនង​ពេល​នោះ​យើង​ពិចារណា​រក​ន័យ​ភាសា​ខ្មែរ​ដែល​ប្រហាក់​ប្រហែល​សម្រាប់ Category
  1. ចំណាត់​ថ្នាក់ (ranking) ឬ ចំណែក​ថ្នាក់ (classification)
  2. ជំពូក
  3. កាតេកូរី (សម្រួល​សំណេរ​តាម​ខ្មែរ​ពី​ភាសា​បារាំង)
ក្នុង​ជុំឡា​១.៥ មិន​ថា​ Section>Category>Article យ៉ាង​ណា​នោះ​ទេ​ជា​ចុង​ក្រោយ​ Category គេ​ប្រើ​វា​សម្រាប់​ដាក់​អត្ថបទ​ ប្រៀប​បាន​នឹង​សៀវភៅ​ហើយ​ ដោយ​យល់​ថា​ ពាក្យ​ "ជំពូក" វា​ខ្លី​ជាង​ "ចំណាត់​ថ្នាក់" ​យើង​ក៏​សម្រេច​យក "ជំពូក" តែ​ម្ដង​ទៅ ។
ខាងលើ​ពុំ​មាន​ការ​បកប្រែ​ណា​មួយ​ថា​ខុស ឬ​ត្រូវ​នោះ​ឡើយ គឺ​គ្រាន់​តែ​ជា​ការសម្រេច​ជ្រើស​ពាក្យ​ណា​ទៅ​ប្រើ​ដោយ​ផ្អែក​លើ​មូលហេតុ​ផ្សេង​គ្នា​ប៉ុណ្ណោះ ។

សូម​អរគុណ​ ពិសិដ្ឋ​ ដែល​បាន​ផ្តល់​យោបល់
Sovann Heng ហេង សុវណ្ណ getinside360.com
អរគុណ"​អាច​ជួយ​ជំរុញ​អ្នក​ដទៃ​​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ចែក​រំលែក
Khmer (CAMBODIA) Translation Team Coordinator អ្នក​សម្របសម្រួល​ក្រុម​បកប្រែ​ភាសា​ខ្មែរ​

Locked

Return to “ជុំឡា​ខ្មែរ​មូលដ្ឋានីយកម្ម”