យើងបានប្រែថា Category=ជំពូក< Section=ភាគ ។ ក្នុងជុំឡា 1.5 ភាគធំជាងជំពូក (ប្រៀបបានសៀវភៅចែកជាច្រើនភាគ ក្នុងមួយភាគមានច្រើនជំពូក )ក្នុង ១.៦លែងមាន"ភាគ"ទៀតហើយ ហេតុយើងសូមរក្សាការបកប្រែឲ្យនៅដដែលថា “ជំពូក”Piseth wrote: តើយើងគួរប្រែ Category ថា ជំពូក ឬ ចំណាត់ថ្នាក់?
កាលនោះយើងក៏ធ្លាប់ចង់យោងការបកប្រែរបស់ "Glossary of Computer terms English-Khmer by KhmerOS© Open Institute 4.2" ដែល៖Piseth wrote: ចុះនៅក្នុង Wordpress ដូចជាគេប្រែថា "ចំណាត់ថ្នាក់" ហើយក៏មើលទៅដូចសមរម្យម្យ៉ាងដែរ ដោយសារយើងធ្វើការចាត់ថ្នាក់ទៅតាមប្រភេទអត្ថបទនិមួយៗ ហើយជំពូកច្រើនតែតាមលំដាប់លំដោយ។ ខ្ញុំមិនសូវប្រាកដទេរឿងនេះ
- Category ប្រែថា "ប្រភេទ"
- Section ប្រែថា "ភាគ"
- ចំណាត់ថ្នាក់ (ranking) ឬ ចំណែកថ្នាក់ (classification)
- ជំពូក
- កាតេកូរី (សម្រួលសំណេរតាមខ្មែរពីភាសាបារាំង)
ខាងលើពុំមានការបកប្រែណាមួយថាខុស ឬត្រូវនោះឡើយ គឺគ្រាន់តែជាការសម្រេចជ្រើសពាក្យណាទៅប្រើដោយផ្អែកលើមូលហេតុផ្សេងគ្នាប៉ុណ្ណោះ ។
សូមអរគុណ ពិសិដ្ឋ ដែលបានផ្តល់យោបល់