កញ្ចប់​ភាសា​ខ្មែរ​សម្រាប់ TinyMCE ក្នុង Joomla 1.7

User avatar
hengsovann
Joomla! Explorer
Joomla! Explorer
Posts: 375
Joined: Fri Jul 10, 2009 4:00 am
Location: Cambodia
Contact:

កញ្ចប់​ភាសា​ខ្មែរ​សម្រាប់ TinyMCE ក្នុង Joomla 1.7

Postby hengsovann » Sun Aug 28, 2011 4:05 am

យើង​បាន​ចេញផ្សាយ​កញ្ចប់​ភាសា​ខ្មែរ​សម្រាប់ TinyMCE ដែល​ជា​កម្មវិធី​ជំនួយ​កម្មវិធី​និពន្ធ ក្នុង​ជុំឡា ១.៧.x ។
សូម​ទាញ​យក​ពី​ទីនេះ៖


ពេល​បើប្រាស់​បើ​ពិនិត្យ​ឃើញ​កំហុស​ផ្សេងៗ​សូម​មេត្ដា​បញ្ចេញ​យោបល់​ស្ថាបនា​របស់​លោកអ្នក​នៅ​ទីនេះ ។
Sovann Heng ហេង សុវណ្ណ getinside360.com
អរគុណ"​អាច​ជួយ​ជំរុញ​អ្នក​ដទៃ​​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ចែក​រំលែក
Khmer (CAMBODIA) Translation Team Coordinator អ្នក​សម្របសម្រួល​ក្រុម​បកប្រែ​ភាសា​ខ្មែរ​

phannyit
Joomla! Apprentice
Joomla! Apprentice
Posts: 8
Joined: Thu Sep 08, 2011 5:30 am

Re: កញ្ចប់​ភាសា​ខ្មែរ​សម្រាប់ TinyMCE ក្នុង Joomla 1.7

Postby phannyit » Thu Sep 08, 2011 5:41 am

សូមទោស ខ្ញុំទើបតែចេះប្រើ joomla 1.7.0 ហើយខ្ញុំអត់សូវយល់ពីការដំលើង និង​ធ្វើយ៉ាងម៉េច ដើម្បីអោយ​website របស់ខ្ញុំ អាច​ បកប្រែពី អង់គ្លេស ទៅ ខ្មែរ ។ ខ្ញុំបាន ដោនឡូត km-KH_joomla_lang_full_1.7.0v1 និង tinymce_lang_pack_km_3.4.3.2_1.7v1​ បានហើយ​ កដំលើងដោយជោគជ័យដែរ ។ សូមបង ជួយណែនាំ អំពីការប្រើប្រាស់ របស់វា​អោយបានក្បោះក្បាយ ដល់ខ្ញុំផង ។

អរគុណទុកជាមុន៕ :)

User avatar
hengsovann
Joomla! Explorer
Joomla! Explorer
Posts: 375
Joined: Fri Jul 10, 2009 4:00 am
Location: Cambodia
Contact:

Re: កញ្ចប់​ភាសា​ខ្មែរ​សម្រាប់ TinyMCE ក្នុង Joomla 1.7

Postby hengsovann » Fri Sep 09, 2011 2:30 am

បើ​សិន​ជា​លោក​ចង់​ឲ្យ​ចំណុច​ប្រទាក់​ទាំងអស់​ទាំង​ក្នុង​ជុំឡា១.៧ និង កម្មវិធី​និពន្ធ Tinymce អាច​ប្រើ​ជា​ភាសា​ខ្មែរ​បាន​សូម​ទស្សនា​ភាពយន្ត​២​ដូច​ខាងក្រោម៖

បើ​លោក​ចង់​ប្រើ​ជុំឡា១.៧​ដើម្បី​បង្កើត​ស្ថាន​បណ្ដាញ​ជា​ពីរ​ ឬ​ពហុ​ភាសា​សូម​អាន៖
http://docs.joomla.org/Language_Switche ... _1.6/km-KH
សង្ឃឹម​ថា​ព័ត៌មាន​ខាង​លើ​អាច​ជា​ជំនួយ​ខ្លះ​ដល់​លោក​អ្នក!
Sovann Heng ហេង សុវណ្ណ getinside360.com
អរគុណ"​អាច​ជួយ​ជំរុញ​អ្នក​ដទៃ​​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ចែក​រំលែក
Khmer (CAMBODIA) Translation Team Coordinator អ្នក​សម្របសម្រួល​ក្រុម​បកប្រែ​ភាសា​ខ្មែរ​

phannyit
Joomla! Apprentice
Joomla! Apprentice
Posts: 8
Joined: Thu Sep 08, 2011 5:30 am

Re: កញ្ចប់​ភាសា​ខ្មែរ​សម្រាប់ TinyMCE ក្នុង Joomla 1.7

Postby phannyit » Sat Sep 10, 2011 4:06 am

ខ្ញុំបានដំលើងកញ្ចប់ភាសាខ្មែរដោយជោគជ័យហើយ ក៏ប៉ុន្ដែឆាកខាងមុខមិនបានប្ដូរជាភាសាខ្មែរទេ ឬក៏មកពី ពុម្ព? តែខ្ញុំបានប្ដូរពុម្ពច្រើនហើយនៅតែដដែល ។ដោយឡែក ឆាកខាងក្រោយបានប្ដូរជាភាសាខ្មែរហើយ ។
បើយើងកំណត់ត្រង់ "កម្មវិធី​គ្រប់គ្រង​ភាសា៖ ភាសា​បាន​ដំឡើង" យក​ ភាសាខ្មែរ​រួចហើយ​​ តើ នៅឆាកខាងមុខវាប្ដូរជាភាសាខ្មែរត្រង់កន្លែងណាខ្លះ ? នៅក្នុងវីដេអូ វាផ្លាស់ប្តូរត្រង់​ login form តែ ឆាកខាងមុខរបស់ខ្ញុំគ្មានផ្លាស់ប្ដូរអ្វីទាំងអស់ តើមកពីមូលហេតុអ្វី ?
សូមមើលរូបភាពខាងក្រោម
language.jpg


login form1.jpg


ខ្ញុំមានសំនួរ ១ទៀត គឺ ត្រង់កម្មវិធីគ្រប់គ្រងអត្ថបទរបស់ខ្ញុំ ពុំមានមុខងារទាល់ទេសោះ សូម្បីតែ១ មិនដូចជានៅក្នុងវីដេអូទេ ឬក៏ខ្ញុំត្រូវប្រើកម្មវិធីជំនួយផ្សេងទៀត ?

Article manager1.jpg
You do not have the required permissions to view the files attached to this post.

User avatar
hengsovann
Joomla! Explorer
Joomla! Explorer
Posts: 375
Joined: Fri Jul 10, 2009 4:00 am
Location: Cambodia
Contact:

Re: កញ្ចប់​ភាសា​ខ្មែរ​សម្រាប់ TinyMCE ក្នុង Joomla 1.7

Postby hengsovann » Mon Sep 12, 2011 2:08 am

phannyit wrote:ខ្ញុំ​មាន​សំនួរ ១​ទៀត គឺ ត្រង់​កម្មវិធី​គ្រប់គ្រង​អត្ថបទ​របស់ខ្ញុំ ពុំ​មាន​មុខងារ​ទាល់​ទេ​សោះ សូម្បីតែ​១ មិន​ដូច​ជា​នៅ​ក្នុង​វីដេអូ​ទេ ឬ​ក៏​ខ្ញុំ​ត្រូវ​ប្រើ​កម្មវិធី​ជំនួយ​ផ្សេងទៀត ?

សូម​ប្រាកដ​ថា​អ្នក​បាន​ដំឡើង​កញ្ចប់​ភាសា​ខ្មែរ​សម្រាប់​កម្មវិធី​និពន្ធ Tinymce បាន​ជោគជ័យ​និង​បាន​អនុវត្តន៍​តាម​ជំហាន​ដូច​ខាងក្រោម

បើ​អ្នក​ប្រើ​ភាសា​ផ្សេង​ទៀត​ក្រៅពី​អង់គ្លេស​និង​ខ្មែរ​សូម​ប្រាកដ​ថា​អ្នក​ក៏​បាន​ដំឡើង​បណ្ដា​កញ្ចប់​ភាសា​ទាំងនោះ​ផង​ដែរ​ មុន​នឹង​អ្នក​អនុញ្ញាត​ "ការ​ជ្រើសរើស​ភាសា​ដោយស្វ័យប្រវត្តិ" តាម​ជំហាន​ដូច​​ខាង​ក្រោម៖

  1. ផ្នែកបន្ថែម
  2. កម្មវិធីគ្រប់គ្រង​កម្មវិធី​ជំនួយ
  3. Editor - TinyMCE
  4. ជម្រើស​មូលដ្ឋាន
  5. ការ​ជ្រើសរើស​ភាសា​ដោយស្វ័យប្រវត្តិ :: បាទ/ចាស
  6. មុខងារ​នាទី :: បន្ថែម (បើ​អ្នក​ចង់​ប្រើ​មុខ​នាទី​ទាំង​អស់​របស់​កម្មវិធី​និពន្ធ TinyMCE)

សូម​ពិនិត្យ​ថា​លោក​អ្នក​កំពុង​ប្រើ​កម្មវិធី​និពន្ធ​មួយ​ណា៖
  • បណ្ដាញ
  • ប្រវត្តិ​សង្ខេប​ខ្ញុំ
  • ការ​កំណត់​មូលដ្ឋាន
  • កម្មវិធី​និពន្ធ(-ប្រើលំនាំដើម-|កម្មវិធីនិពន្ធ-CodeMirror | កម្មវិធីនិពន្ធ-គ្មាន|កម្មវិធីនិពន្ធ-TinyMCE)
Sovann Heng ហេង សុវណ្ណ getinside360.com
អរគុណ"​អាច​ជួយ​ជំរុញ​អ្នក​ដទៃ​​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ចែក​រំលែក
Khmer (CAMBODIA) Translation Team Coordinator អ្នក​សម្របសម្រួល​ក្រុម​បកប្រែ​ភាសា​ខ្មែរ​

phannyit
Joomla! Apprentice
Joomla! Apprentice
Posts: 8
Joined: Thu Sep 08, 2011 5:30 am

Re: កញ្ចប់​ភាសា​ខ្មែរ​សម្រាប់ TinyMCE ក្នុង Joomla 1.7

Postby phannyit » Mon Sep 12, 2011 4:29 am

សួស្ដីបង សុវណ្ណ!
អរគុណនូវ ចំលើយដ៏ល្អរបស់បង ឥលូវនេះក្នុងកម្មវិធីគ្រប់គ្រងអត្ថបទរបស់ខ្ញុំមានមុខងារជាច្រើនហើយ ។
តែខ្ញុំចង់អោយ​ ត្រង់កន្លែងផ្លាសប្ដូរគ្រួសារពុម្ពអក្សរ អាចផ្លាស់ប្ដូរពុម្ពអក្សរខ្មែរអោយបានច្រើន ។

User avatar
hengsovann
Joomla! Explorer
Joomla! Explorer
Posts: 375
Joined: Fri Jul 10, 2009 4:00 am
Location: Cambodia
Contact:

Re: កញ្ចប់​ភាសា​ខ្មែរ​សម្រាប់ TinyMCE ក្នុង Joomla 1.7

Postby hengsovann » Mon Sep 12, 2011 6:28 am

phannyit wrote:សួស្ដី​បង សុវណ្ណ!
អរគុណ​នូវ ចំលើយ​ដ៏​ល្អ​របស់​បង ឥលូវ​នេះ​ក្នុង​កម្មវិធី​គ្រប់គ្រង​អត្ថបទ​របស់​ខ្ញុំ​មាន​មុខងារ​ជា​ច្រើន​ហើយ ។

រីករាយ​ណាស់​ដែល​បាន​ឃើញ​បញ្ហា​របស់​លោក​ត្រូវ​បាន​ដោះស្រាយ ។

phannyit wrote:សួស្ដី​បង សុវណ្ណ!
តែ​ខ្ញុំ​ចង់​អោយ​ ត្រង់​កន្លែង​ផ្លាស់​ប្ដូរ​គ្រួសារ​ពុម្ពអក្សរ អាច​ផ្លាស់​ប្ដូរ​ពុម្ពអក្សរ​ខ្មែរ​អោយ​បាន​ច្រើន ។

សូម​ទស្សនា​ភាពយន្ត​

បន្ថែម​ខ្សែស្រឡាយ​ពុម្ព​អក្សរ​ឲ្យ Tinymce ក្នុង​មុខងារ​បន្ថែម

រំលឹក៖ ពេល​វាយ​អក្សរ​ខ្មែរ​យូនីកូដ​សូម​លោក​ព្យាយាម​ប្រើ​សញ្ញា​ញែក​ពាក្យ​ផង (សញ្ញា invisible space) ដើម្បី​ញែក​ពាក្យ​មានន័យ​នីមួយៗ​ឲ្យ​អាច​ស្វែងរក​បាន​ងាយ​ដោយ​ម៉ាស៊ីន​ស្វែងរក ។
Sovann Heng ហេង សុវណ្ណ getinside360.com
អរគុណ"​អាច​ជួយ​ជំរុញ​អ្នក​ដទៃ​​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ចែក​រំលែក
Khmer (CAMBODIA) Translation Team Coordinator អ្នក​សម្របសម្រួល​ក្រុម​បកប្រែ​ភាសា​ខ្មែរ​

phannyit
Joomla! Apprentice
Joomla! Apprentice
Posts: 8
Joined: Thu Sep 08, 2011 5:30 am

Re: កញ្ចប់​ភាសា​ខ្មែរ​សម្រាប់ TinyMCE ក្នុង Joomla 1.7

Postby phannyit » Tue Sep 13, 2011 3:11 am

អរគុណបង​ ដែលបានជួយដោះស្រាយបញ្ហារបស់ខ្ញុំ ។
ឥលូវនេះខ្ញុំអាចប្ដូរពុម្ពអក្សរខ្មែរជាច្រើន ដោយគ្រាន់តែសរសេរកូដ ។

តែហេតុអ្វី​មីនុយ និង អត្ថបទរបស់ខ្ញុំមិនបកប្រែជាភាសាខ្មែរដូចជា​ login form អញ្ចឹង?


Return to “ជុំឡា​ខ្មែរ​មូលដ្ឋានីយកម្ម”

Who is online

Users browsing this forum: No registered users and 3 guests