៣​ កម្ម​វិធី​ទៀត​គួ​រ​មាន​ភាសា​ខ្មែរ​

Locked
User avatar
khmerbotra
Joomla! Apprentice
Joomla! Apprentice
Posts: 19
Joined: Mon Jun 08, 2009 1:49 pm
Contact:

៣​ កម្ម​វិធី​ទៀត​គួ​រ​មាន​ភាសា​ខ្មែរ​

Post by khmerbotra » Mon Aug 23, 2010 2:41 am

សួស្ដី​បាទ​,
​ខ្ញុំ​ឃើញ​បង​មាន​សមាជិក​បក​ប្រែ​ច្រើន​នាក់​ តើ​បង​មាន​គម្រោង​ការណ៍​បក​ប្រែកម្ម​វិធី​អ្វី​ទៀត​ក្រៅ​ពី​ជូម៉្លា​ ​។​ ខ្ញុំ​គិត​ថា​ ៣​ កម្ម​វិធី​ទៀត​ដែលគួរ​មាន​ភាសាខ្មែរ​គឺ​ phpBB, Kunena, SMF ព្រោះ​ថា​ ៣​ កម្ម​វិធី​នេះ​ច្របាច់​បញ្ចូល​គ្នា​ (integrate) និង​ជូម៉្លា​បាន​ល្អ​ណាស់​​ ។
http://www.khmerbotra.com (​ចុះ​ផ្សាយ​ពាណិជ្ជកម្ម​ឥត​គិតថ្លៃ, ​វិទ្យុខ្មែរ)
http://www.forkh.com (​ប្រជុំ​បទ​ចម្រៀង​ខ្មែរ​​)

User avatar
hengsovann
Joomla! Explorer
Joomla! Explorer
Posts: 375
Joined: Fri Jul 10, 2009 4:00 am
Location: Cambodia
Contact:

Re: ៣​ កម្ម​វិធី​ទៀត​គួ​រ​មាន​ភាសា​ខ្មែរ​

Post by hengsovann » Mon Aug 23, 2010 2:59 am

khmerbotra wrote:សួស្ដី​បាទ​,
​ខ្ញុំ​ឃើញ​បង​មាន​សមាជិក​បក​ប្រែ​ច្រើន​នាក់​ តើ​បង​មាន​គម្រោង​ការណ៍​បក​ប្រែកម្ម​វិធី​អ្វី​ទៀត​ក្រៅ​ពី​ជូម៉្លា​ ​។​ ខ្ញុំ​គិត​ថា​ ៣​ កម្ម​វិធី​ទៀត​ដែលគួរ​មាន​ភាសាខ្មែរ​គឺ​ phpBB, Kunena, SMF ព្រោះ​ថា​ ៣​ កម្ម​វិធី​នេះ​ច្របាច់​បញ្ចូល​គ្នា​ (integrate) និង​ជូម៉្លា​បាន​ល្អ​ណាស់​​ ។
Kunena បាន​បកប្រែ​មួយ​ចំនួន​​ទៅ​ហើយ​ប៉ុន្តែ​ ពុំ​ទាន់​រក​វេលា​បង្ហើយ​វា ទំនង​ជា​រង់​ចាំ​ដល់​ ១.៦ ។
phpBB ក៏​មាន​គម្រោង​ដែរ​ ប៉ុន្តែ​រង់​ចាំ​រក​ មធ្យោបាយ​ ឬ​ឆាក​សម្រាប់​ធ្វើ​ការ​រួម​គ្នា​ឲ្យ​បាន​ល្អ​សិន ទើប​ចាប់ផ្តើម​វា ។
បកប្រែ​ ជា​ការ​ពិបាក​ ទៅ​ហើយ ហើយ​រក្សា​ឲ្យ​វា​ទាន់​សម័យ​គ្រប់​កំណែ​ នោះ​ពិត​ជា​ត្រូវ​ការ​ ឧបករណ៍​ជំនួយ​ ល្អ​ទើប​បាន
បច្ចុប្បន្ន​ កំពុង​ស្វែង​រក​កម្មវិធី​ បកប្រែ​ជា​ជំនួយ ដួច​ជា៖
Sovann Heng ហេង សុវណ្ណ getinside360.com
អរគុណ"​អាច​ជួយ​ជំរុញ​អ្នក​ដទៃ​​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ចែក​រំលែក
Khmer (CAMBODIA) Translation Team Coordinator អ្នក​សម្របសម្រួល​ក្រុម​បកប្រែ​ភាសា​ខ្មែរ​

User avatar
khmerbotra
Joomla! Apprentice
Joomla! Apprentice
Posts: 19
Joined: Mon Jun 08, 2009 1:49 pm
Contact:

Re: ៣​ កម្ម​វិធី​ទៀត​គួ​រ​មាន​ភាសា​ខ្មែរ​

Post by khmerbotra » Mon Aug 23, 2010 4:43 am

ពិត​ហើយ​ការ​បក​ប្រែ​វា​ពិបាក​ណាស់​ទៅ​ហើយ​ជា​ពិសេស​បក​ប្រែ​ជា​ភាសា​ខ្មែរ​​ ។ ​ខ្ញុំ​មិន​សូវ​ដឹង​ថា​តើ​ប្រសិន​បើ​យើង​មិន​បាន​ធ្វើ​ភាព​អោយ​ទាន់សម័យ​នៃឯកសារ​​ម្ចាស់​វេបសៃថ៍​គេ​លុប​ឯកសារ​យើង​ចោល​ឬ​ ។ ​

សម្រាប់​រូប​ខ្ញុំ​ខ្ជិល​ធ្វើភាព​អោយ​ទាន់​សម័យ​​ណាស់​ព្រោះ​ថា​វា​ចេញ​លឿន​ណាស់​ជា​ពិសេស​ដូច​ជា​ជូម៉្លា​​ចេញ​សេរី​ថ្មី​ស្ទើ​រតែ​រាល់ថ្ងៃ​ យូរ​ៗ​ខ្ញុំ​ធ្វើ​ភាព​អោយ​ទាន់​សម័យ​ម្ដងគឺ​រំលង​ពីរ​បី​សេរី ។
http://www.khmerbotra.com (​ចុះ​ផ្សាយ​ពាណិជ្ជកម្ម​ឥត​គិតថ្លៃ, ​វិទ្យុខ្មែរ)
http://www.forkh.com (​ប្រជុំ​បទ​ចម្រៀង​ខ្មែរ​​)

User avatar
hengsovann
Joomla! Explorer
Joomla! Explorer
Posts: 375
Joined: Fri Jul 10, 2009 4:00 am
Location: Cambodia
Contact:

Re: ៣​ កម្ម​វិធី​ទៀត​គួ​រ​មាន​ភាសា​ខ្មែរ​

Post by hengsovann » Mon Aug 23, 2010 5:03 am

បាទ​ ពិត​ណាស់​ថា​នឹង​ត្រូវ​ប្រធាន​ផ្នែក​របស់​សហគមន៍​លុប​ចោល​ បើ​គម្លាត​ទាន់​សម័យ​របស់​យើង​ឃ្លាត​ឆ្ងាយ​ពេក​ នឹង​ត្រូវ​លុប​ចោល​ ពី JED, Joomla Translation Team, Joomlacode ជាដើម ។ ពេល​នោះ​កញ្ចប់​ភាសា​នឹង​ពុំ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ទូទៅ​ឡើយ ។
ជាក់​ស្តែង ជូម្ល៉ា​កំណែ ១.xx ត្រូវ​បាន​លុប​ចោល ។
Sovann Heng ហេង សុវណ្ណ getinside360.com
អរគុណ"​អាច​ជួយ​ជំរុញ​អ្នក​ដទៃ​​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ចែក​រំលែក
Khmer (CAMBODIA) Translation Team Coordinator អ្នក​សម្របសម្រួល​ក្រុម​បកប្រែ​ភាសា​ខ្មែរ​

User avatar
khmerbotra
Joomla! Apprentice
Joomla! Apprentice
Posts: 19
Joined: Mon Jun 08, 2009 1:49 pm
Contact:

Re: ៣​ កម្ម​វិធី​ទៀត​គួ​រ​មាន​ភាសា​ខ្មែរ​

Post by khmerbotra » Mon Aug 23, 2010 5:42 am

អូ...​បើ​អញ្ចឹង​ខ្ញុំ​គិត​ថា​បង​បង្កើត​វេបសៃថ៍​មួយ​សម្រាប់​តម្កល់​ឯកសារ​​ដែល​បង​បានបក​ប្រែ​​ អាច​តាំង​ឈ្មោះ​ថាជូម៉្លា​ខ្មែរ យើង​មិនចាំបាច់​យក​ចិត្ត​ម្ចាស់​ជូម៉្លា​ធំគឺ​យើងកែ​សម្រួល​ឬ​បក​ប្រែ​យ៉ាង​ណា​អោយ​មាន​ប្រយោជន៍​សម្រាប់​ខ្មែរ​ច្រើន​បំផុត​ ។
http://www.khmerbotra.com (​ចុះ​ផ្សាយ​ពាណិជ្ជកម្ម​ឥត​គិតថ្លៃ, ​វិទ្យុខ្មែរ)
http://www.forkh.com (​ប្រជុំ​បទ​ចម្រៀង​ខ្មែរ​​)

User avatar
hengsovann
Joomla! Explorer
Joomla! Explorer
Posts: 375
Joined: Fri Jul 10, 2009 4:00 am
Location: Cambodia
Contact:

Re: ៣​ កម្ម​វិធី​ទៀត​គួ​រ​មាន​ភាសា​ខ្មែរ​

Post by hengsovann » Mon Aug 23, 2010 6:27 am

អនាគត​ទៅ​អាច​នឹង​ពិចារណា​បង្កើត​ ជូម្ល៉ា​ចុច​ឃេអឹម​ត្រេ​ឃេ​អេហ៍​ចុច​ខម់ (joomla.km-kh.org or joomla.km-kh.com) ប៉ុន្តែ​ ក្រែង​គ្មាន​អ្នក​ជួយ​ថែរក្សា ហេតុ​នេះ​ពុំ​ទាន់​មាន​គម្រោង​នៅ​ឡើង ។ យ៉ាង​ណា​សូម​អរគុណ​នូវ​គំនិត​នេះ ។
បច្ចុប្បន្ន​ នៅ​មាន​កិច្ច​សហការ​យ៉ាង​ល្អ​​ជា​មួយ​លោក​ប្រធាន​ផ្នែក​បកប្រែ​សកល​នៅ​ឡើយ ។
Sovann Heng ហេង សុវណ្ណ getinside360.com
អរគុណ"​អាច​ជួយ​ជំរុញ​អ្នក​ដទៃ​​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ចែក​រំលែក
Khmer (CAMBODIA) Translation Team Coordinator អ្នក​សម្របសម្រួល​ក្រុម​បកប្រែ​ភាសា​ខ្មែរ​

User avatar
khmerbotra
Joomla! Apprentice
Joomla! Apprentice
Posts: 19
Joined: Mon Jun 08, 2009 1:49 pm
Contact:

Re: ៣​ កម្ម​វិធី​ទៀត​គួ​រ​មាន​ភាសា​ខ្មែរ​

Post by khmerbotra » Mon Aug 23, 2010 9:45 am

ខ្ញុំ​គិត​ថា​ជូម៉្លា​នេះ​មាន​លក្ខណ៍​នៃ​ការ​ប្រើ​មាន​កំរិត​ខ្ពស់​ពេក​គ្រាន់​តែ​ខ្ញុំ​ប្រើ​ហត្ថ​លេខា​ប្រើ​ជា​រូប​ភាព​ក៏​មិនបាន​ហើយ​សរសេរ​​អត្ថាធិប្បាយ​​សម្រាប់​គេហ​ទំព័រ​ក៏​មិនបានទៀត គឺ​អនុញ្ញាត​អោយប្រើ​ឈ្មោះ​គេហ​ទំព័​ពិត​ប៉ុណ្ណោះ ។

សម្រាប់​តម្លៃ​ Domain និង​ Hosting នៅ​ក្នុង​ប្រទេស​ខ្មែរ​មាន​តម្លៃ​ខ្ពស់ថែម​ទាំង​ខ្សោយ​គុណ​ភាព​ទៀត​ផង​​ ។​
http://www.khmerbotra.com (​ចុះ​ផ្សាយ​ពាណិជ្ជកម្ម​ឥត​គិតថ្លៃ, ​វិទ្យុខ្មែរ)
http://www.forkh.com (​ប្រជុំ​បទ​ចម្រៀង​ខ្មែរ​​)

User avatar
khmerbotra
Joomla! Apprentice
Joomla! Apprentice
Posts: 19
Joined: Mon Jun 08, 2009 1:49 pm
Contact:

Re: ៣​ កម្ម​វិធី​ទៀត​គួ​រ​មាន​ភាសា​ខ្មែរ​

Post by khmerbotra » Fri Sep 24, 2010 12:29 pm

ថ្ងៃ​នេះ​បាន​ចូល​ទៅ​មើល​គេហ​ទំព័រ​របស់​ Kunena ឃើញ​ចេញ​កំណែ​ថ្មី​ ១.៦​ ស្អាត​ជាង​កំណែ​មុន​ៗ​ណាស់​ ។​ សូម​សួរ​បង​អំពី​ដំណឹង​ការ​បក​ប្រែ​ Kunena ទៅ​ដល់​ណា​ហើយ​ ។ ពេល​នេះ​ខ្ញុំ​កំពុង​សាកល្បង​វេទិកា​ MyBB និង​ Joomla ឃើញ​ថាវេទិកា​នេះហាក់​បី​ដូច​មិន​សូវ​ល្អ​ប៉ុន្មាន​
http://www.khmerbotra.com (​ចុះ​ផ្សាយ​ពាណិជ្ជកម្ម​ឥត​គិតថ្លៃ, ​វិទ្យុខ្មែរ)
http://www.forkh.com (​ប្រជុំ​បទ​ចម្រៀង​ខ្មែរ​​)

User avatar
hengsovann
Joomla! Explorer
Joomla! Explorer
Posts: 375
Joined: Fri Jul 10, 2009 4:00 am
Location: Cambodia
Contact:

Re: ៣​ កម្ម​វិធី​ទៀត​គួ​រ​មាន​ភាសា​ខ្មែរ​

Post by hengsovann » Sat Sep 25, 2010 5:44 pm

សួស្តី!
ថ្ងៃ​នេះ​ខ្ញុំ​បាន​មក​ចូល​រួម ភ្នំពេញ​បាឃេម តើ​បុត្រា​បាន​ចូល​រួម​ទេ? បាន​ធ្វើ​បទ​បង្ហាញ​ពី​ការ​ប្រើ​ឧបករណ៍​ជំនួយ​ក្នុង​ការ​បកប្រែ​កម្មវិធី​ជា​ភាសា​ខ្មែរ ដោយ​ប្រើ webtranslateit.com
បទ​បង្ហាញ​ខាង​លើ​ពុំ​មាន​គ្រោង​ទុក​ជា​មុន​ទាល់​តែ​សោះ ។
និយាយ​អំពី ការ​បកប្រែ​ KUNENA វិញ​បាន​ចាប់​ផ្ដើម​ដាក់​ឱ្យ​ចូល​រួម​បកប្រែ​ នៅ​ឯ៖
https://webtranslateit.com/en/projects/ ... for-Joomla

សូម​ចូល​រួម​បកប្រែ​ដើម្បី​អាច​បាន​ឆាប់​ប្រើ​ជា​ភាសា​ខ្មែរ​យើង​ទាំងអស់​គ្នា!
Sovann Heng ហេង សុវណ្ណ getinside360.com
អរគុណ"​អាច​ជួយ​ជំរុញ​អ្នក​ដទៃ​​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ចែក​រំលែក
Khmer (CAMBODIA) Translation Team Coordinator អ្នក​សម្របសម្រួល​ក្រុម​បកប្រែ​ភាសា​ខ្មែរ​


Locked

Return to “Khmer Forum”